ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ ម្សាញ់ ប្រចាំឆ្នាំ រការ នព្វស័ក
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានមកដល់លោកអ្នកហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភ័ក្រ ឫចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតព្រៀងជានិច្ច គឺកុំបេះបោចនាំរឿងខាងនេះទៅនិន្ទា ឱ្យអ្នកឯនោះដឹង បើអ្នកតមបានប្រាកដក្នុងហេតុភេទបែបនេះ បានឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះរាសីរបស់លោកអ្នកមិនសូវបានស្រួលបួលទេ
គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គ ជាញឹកញយក្នុងដំនើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឱ្យមែនទែន
ហើយគួរតាំងចិត្តធ្វើការងារ ឫកិច្ចការយ៉ាងណានោះដោយសេចក្តីឧស្សាហ៍និងស្វាហាប់ខំបំពេញឱ្យបានអង់អាចជានិច្ច។
បើអ្នកធ្វើយ៉ាងនេះទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិចក្នុងរបាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។

0 comments:
Post a Comment