ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ មមី ប្រចាំឆ្នាំ រការ នព្វស័ក


ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ មមី ប្រចាំឆ្នាំ រការ នព្វស័ក



បើជាមនុស្សប្រុសទំនាយថាៈ

ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជាតាត្រូវខាតបង់ឫត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ បើអ្នកចង់ធ្វើអ្វីត្រូវគិតពិចារណាមុខក្រោយឱ្យបានល្អិតល្អន់អោយមែនទែន បើកាលណាភ្លាតស្នៀត អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំលេង ជាត្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀបនិងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អ តបតជាមួយនឹងសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ធូរបន្ថយខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹងហើយពេលក្រោយមានគេជួយឱ្យមានបានទ្រព្យនឹងបានស្តុកស្តម្ភ។

បើជាមនុស្សស្រីទំនាយថាៈ

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភ័ក្រ ឫមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកអោយខូចខាតទុនក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវាន់ថ្មី ឫប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយក៏អ្នកគង់នឹងបានសម្រេចក្នុងការងារដែលអ្នកបានតាំងចិត្តទុកដោយសេចក្តីព្យាយាមយ៉ាងប្តូរផ្តាច់។

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment