តាមក្បួនឆ្នាំចិនពោលថា៖ គូណាដែលឆ្នាំមិនឆុងគូនោះរមែងនឹងមានទ្រព្យបរិបូណ៌ មានសេចក្តីសុខ ដ៏រាបអាយុខៃនៅជាមួយគ្នា តកូនចៅមានឧត្តមភាព ពូនផលគ្រប់កាលវេលា ដូច្នោះសូមលើកសំអាងបញ្ញត្តិបុរាណរបស់ចិនមកពោលឲ្យដឹងដើម្បីជាគន្លងផ្លូវដំណើរជីវិតគូស្រករល្អប្រសើរឡើងតទៅនេះ ៖
មនុស្សប្រុសកើតឆ្នាំជូត៖
ឆ្នាំដែល្អជាងគេបំផុតជាមួយឆ្នាំជូតនោះ គឺឆ្នាំរោង និងឆ្នាំវក។ ឆ្នាំដែលឆុងបំផុតជាមួយឆ្នាំជូតគឺឆ្នាំមមី។
-
ឆ្នាំជូត ជាមួយ ឆ្នាំជូតៈ ឆ្នាំទាំងពីរនេះបើបានគ្នាគឺល្អណាស់
ព្រោះពួកគេមានចិត្តគំនិតដូចគ្នា យល់ចិត្តថ្លើមគ្នាល្អ មានិស្ស័យល្អជាមួយគ្នា បើបានគ្នានឹងចម្រុងចម្រើនទាំងស្នេហា
និងទ្រព្យសម្បត្តិអស់មួយជីវិត។
-
ឆ្នាំជូត ជាមួយ ឆ្នាំឆ្លូវៈ ឆ្នាំទាំងពីនេះច្រើនល្បួងបញ្ឆោតគ្នាទៅលើផ្លូវស្នេហា
ទោះរៀបកាជាមួយគ្នា ក៏មិនបានគ្នាជាប់ដែរ ចុងក្រោយត្រូវបែកគ្នាមិនល្អទេ។
-
ឆ្នាំជូត ជាមួយ ឆ្នាំខាលៈ ឆ្នាំទាំងពីនេះចុះសម្រុងគ្នានិងគ្នាណាស់
ទោះពេលនេះឫពេលទៅមុខទៀតក្តីតែអ្នកទាំងពីប្រូវចេះអត់ធ្មត់ឲ្យគ្នា ទៅវិញទៅមកនៅពេលដែលមានជម្លោះធំដុំណាមួយកើតឡើងរវាងអ្នកទាំងពីរ។
-
ឆ្នាំជូត ជាមួយ ឆ្នាំថោះ ឆ្នាំថោះច្រើនធុញទ្រាន់នឹងឆ្នាំជូត
ដែលមានប្រាជ្ញាឆ្លាតវៀងវៃជាងខ្លួន និងមិនយូប៉ុន្មាននឹងត្រូវបែកបាក់គ្នាជៀសមិនរួច ព្រោះពង្សអ្នកទាំងពីរមិនត្រូវគ្នាឡើយ
និស្ស័យអ្នកទាំងពីខុសគ្នាស្រឡះតែម្តង។
-
ឆ្នាំជូត ជាមួយ ឆ្នាំរោងៈ ឆ្នាំទាំងពីនេះបើបានគ្នាល្អគ្រាន់បើ
ព្រោះអ្នកទាំងពីចេះយល់ចិត្តគ្នា និងមាននិស្ស័យល្អជាមួយនឹងគ្នាហើយក៏ល្អូកល្អឺននឹងគ្នាដែរសម្រាប់គូរនេះ។
-
ឆ្នាំជូត ជាមួយ ឆ្នាំម្សាញ់ៈ ឆ្នាំទាំងពីរនេះអាចរស់នៅជាមួយគ្នាបានរហូតដល់ចាស់ស្លាប់រៀង
ខ្លួន លើលែងតែអ្នកទាំងពីរចេះអត់ឱនឲ្យគ្នា ចេះយល់ចិត្តគ្នានិងគោរពគ្នាទៅវិញទៅមក។
-
ឆ្នាំជូត ជាមួយ ឆ្នាំមមីៈ យោងទៅតាមក្បួនតម្រារបស់ចិន
ឆ្នាំជូតមិនអាចយកជាគ្នាជាមួយឆ្នាំមមីបានទេ ឆ្នាំទាំងពីរនេះបើបានគ្នាអាក្រក់ជាទីបំផុត
អាក្រក់រកលេខដាក់គ្មាន មិនគួរយកគ្នាជាគូស្រករឡើយ។
-
ឆ្នាំជូត ជាមួយ ឆ្នាំមមែៈ ឆ្នាំជូតបើបានគ្នាជាមួយឆ្នាំមមែ
គឺគ្រាន់តែគូស្រករមួយធម្មតាប៉ុណ្ណោះ ក្រៅពីពួកគេតស៊ូច្រើន ដើប្បីអាចរស់នៅជាមួយគ្នាបានអាចថាលំបាកទាំងកាយទាំងចិត្ត
ត្រូវជួបបញ្ហាច្រើន។
-
ឆ្នាំជូត ជាមួយ ឆ្នាំវកៈ ឆ្នាំទាំងពីនេះបើបានគ្នាជាប្តីប្រពន្ធល្អណាស់
នេះបើតាមក្បួនតម្រាចិន ព្រោះពួកគេទាំងពីរមានចិត្តគំនិត និងនិស្ស័យក្នុងជីវិតដូចគ្នា។
-
ឆ្នាំជូត ជាមួយ ឆ្នាំរកាៈ ឆ្នាំជូតបើសិនមានបំណងយកឆ្នាំរកាធ្វើជាគូជីវិត
ត្រូវគិតសារជាថ្មីឡើងវិញ បើអាចចប់ទៅវិញបានគួរតែបញ្ចប់ទៅ ព្រោះអ្នកទាំងពីនេះមិនត្រូវធាតុគ្នាទេ
អាក្រក់ណាស់ មិនអាចរស់នៅជាមួយគ្នាបានទេ។
-
ឆ្នាំជូត ជាមួយ ឆ្នាំចរៈ ឆ្នាំទាំងពីនេះមានព្រំដែនរបស់វាអាចយកគ្នាបាន
តែមានរឿងច្រើនដែលអ្នកទាំងពីរត្រូវដោះស្រាយជាមួយគ្នា ព្រោះចិត្តគំនិតមិនសូវជាចូលគ្នាប៉ុន្មានទេ
ម្នាក់ទៅឆ្វេង ឯម្នាក់ទៀតទៅស្តាំ រកថាមិនបាន ជួនត្រូវគ្នាជួនក៏មិនត្រូវ មិនគួរយកគ្នាជាគូរទេមិនសូវល្អទេ។
-
ឆ្នាំជូត ជាមួយ ឆ្នាំកុរៈ អ្នកទាំងពីបើបានគ្នាក៏មិនសូវសុខនឹងគ្នាដែរព្រោះពេលខ្លះទៅក៏ល្អ
ពេលខ្លះក៏អាក្រក់ ហាក់បីដូចជាឡើងភ្នំចុះភ្នំដូច្នោះដែរ តែអ្នកទាំងពីពិតជាស្រលាញ់គ្នាពិត
ហើយចូលចិត្តលេងប្រលែងគ្នាផង តែមិនអាចបានគ្នាដោយសុខប្រពៃនោះឡើយមានការឈ្លោះប្រកែកគ្នាកើតឡើងច្រើន។

0 comments:
Post a Comment