ឆ្នាំខាល អាចយកឆ្នាំមមី នឹងឆ្នាំចរ
ជាគូអនាគត់ល្អណាស់។ ឆ្នាំខាលគឺមិនអាចយកឆ្នាំវកជាគូរអនាគត់ដាច់ខាត។
-
ឆ្នាំខាលជាមួយឆ្នាំ ជួតៈ ឆ្នាំទាំងពីរនេះបើបានរាប់គ្នាជាមិត្តល្អណាស់ ល្អពន់ពេកតែសំរាប់តែរាប់អានគ្នាជាមិត្តប៉ុណ្ណោះ
បើនិយាយដល់ជាគូរអនាគត់វិញ ពួកគេនឹងឈ្លោះគ្នាជាញឹកញ៉ាប់ គ្មានការអត់អោនអោយគ្នា ស្គាល់តែកំហឹងអោយគ្នា
គ្នាថ្ងៃស្រាកស្រាន។
-
ឆ្នាំខាលជាមួយឆ្នាំ ឆ្លូវៈ អ្នកកើតឆ្នាំខាលមិនអាច្រលាញ់គ្នាជាមួយឆ្នាំឆ្លូវបានទេ
ទាំងពីបើបានគ្នាជាគូរគឺអាក្រក់ខ្លាំងណាស់ បើជំនះចង់បានគ្នាសូមរំពឹងទុកចុះថាបញ្ហានឹងកើតមាននៅពេលខាងមុខនេះជាមិនខានឡើយ
គួរចៀសទៅបើអាចជៀសបាន។
-
ឆ្នាំខាលជាមួយឆ្នាំ ខាលៈ ឆ្នាំទាំងពីនេះ មានអ្វីៗដូចគ្នាជាគូស្នេហ៍ដែលប្រកបដោយមនោសញ្ចេតនាជាមួយគ្នា
ទាំងជីវិតរស់នៅនិងក្នុងផ្លូវលោកិយ គេទាំងពីចេះត្រេកត្រអាលជាមួយគ្នាបានយ៉ាងល្អ ជាពិសេសរឿងលោកិយ។
-
ឆ្នាំខាលជាមួយឆ្នាំ ថោះ ពួកគេអាចរៀបការជាមួយគ្នាបានដោយសារតែចិត្តគុំនិតដូចគ្នា
មិនតែប៉ុណ្ណោះបើបានគ្នាគឺល្អណាស់ពួកគេអាចរស់នៅជាមួយគ្នារហូតតទៅ លុះគ្រាចុងក្រោយនៃជីវិត។
-
ឆ្នាំខាលជាមួយឆ្នាំ រោងៈ បើតាមក្បួនហោរាចិន ឆ្នាំទាំងពីនោះបើសិនជាបានគ្នាជាគូរអនាគត
ពួកគេត្រេកត្រអាលនឹងរឿងលោកិយច្រើ តែពួកគេទាំងពីរខំប្រឹងពុះពារស់ដោយកិត្តិយស។
-
ឆ្នាំខាលជាមួយឆ្នាំ ម្សាញ់ៈ ឆ្នាំទាំងពីនេះមិនគួរយកគ្នាជាគូឡើយពីព្រោះពួកគេមានចិត្តគុំនិតមិនដូចគ្នា
ម្នាក់ទៅលិចម្នាក់ទៅកើតរកចម្លើយត្រូវគ្នាមិនបាន ឃើញតែការឈ្លោះគ្នាគ្មានថ្ងៃស្រាន រកសេចក្តីសុខមិនបាន។
-
ឆ្នាំខាលជាមួយឆ្នាំ មមីៈ ខាលអាចត្រូវគ្នាជាមួយឆ្នាំមមីល្អណាស់ ព្រោះពួកគេអាចរស់នៅដោយសុភមង្គល
ដោយគ្មានអ្វីជាបញ្ហាឡើយ រហូតដល់ចាស់ៗរៀងៗខ្លូនមិនគួររំលងឡើយប្រពៃណាស់។
-
ឆ្នាំខាលជាមួយឆ្នាំ មមែៈ ឆ្នាំទាំងពីរនេះមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេពិបាករស់នៅជាមួយគ្នាណាស់
ទាំងរឿងស្នេហាក៏ដូចជាំជីវិតរស់នៅជាមួយគ្នា តែងជួបការរកាំរកូសមិនចេះចប់មិនចេះហើយ គេទាំងពីមានចិត្តមិនស្មោះត្រង់លាក់លៀមគ្នានឹងគ្នា
យកត្រូវរៀងខ្លួនមិនល្អទេ កុំយកគ្នាអីល្អជាង។
-
ឆ្នាំខាលជាមួយឆ្នាំ វកៈ ឆ្នាំខាលត្រូវចាំថាមិនគួរយកខ្លូនបៀត និងចងមេត្រីជាមួយឆ្នាំវកឡើយ
ព្រោះទាំងពីនាកមិនចុះសម្រុងនឹងគ្នា ទៅរឿងច្រើប្រការនឹងមិនអាចរួមរស់ក្នុងសុភមង្គលបានឡើយ
សូមចៀសវាងឆ្នាំពីរនេះ។
-
ឆ្នាំខាលជាមួយឆ្នាំ រកាៈ ទោះបីជាមើលទៅមិនទំនងក្តី តែឆ្នាំទាំងពីរនេះ ចេះអត់ឆ្មត់អត់អោនអោយគ្នា
យល់ចិត្ត យល់សុខទុក្ខគ្នាល្អណាស់ សូមព្យាយាមកាត់ចោលរឿងរ៉ាវតូចតាចចេះអត់ធ្មត់ច្រើន នៅពេលមានការមិនចុះសម្រុងគ្នាម្តងៗ។
-
ឆ្នាំខាលជាមួយឆ្នាំ ចរៈ ឆ្នាំទាំងពីរនេះល្អជាមួយគ្នាណាស់ ក្បួនចិនសន្មត់ថា
ឆ្នាំទាំងពីរនេះបានគ្នាជាគូរគឺល្អណាស់ ព្រោះគេទាំងពីចេះកោតក្រែងគ្នា គោរពគ្នាស្រលាញ់គ្នាទៅវិញទៅមក
បើនិយាយឲ្យចំទៅពួកគេទាំងពីត្រូវគ្នាល្អណាស់។
-
ឆ្នាំខាលជាមួយឆ្នាំ កុរៈ ឆ្នាំទាំងពីនេះ មាននិស្ស័យចូលចិត្តលេងសើចជាមួយគ្នាច្រើន
ចេះស្រលាញ់គ្នា បើអ្នកទាំងពីបានគ្នាជាគូជីវិតល្អណាស់ គ្នាអ្វីត្រូវសង្ស័យឡើយ ហើយគ្នាអ្វីត្រូវបារម្មណ៍ឡើយ។

0 comments:
Post a Comment