ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ រោង ប្រចាំឆ្នាំ រការ នព្វស័ក


ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ រោង ប្រចាំឆ្នាំ រការ នព្វស័ក




បើជាមនុស្សប្រុសទំនាយថាៈ

ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយខ្លួនអ្នកត្រូវ បានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់នូវសេចក្តីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។


ក្នុងឆ្នាំនេះរាសីរបស់លោកអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គ ជាញឹកញយក្នុងដំនើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឫកិច្ចការយ៉ាងណានោះដោយសេចក្តីឧស្សាហ៍និងស្វាហាប់ខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិចក្នុងរបាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។ បើជាមនុស្សស្រីទំនាយថាៈ

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកល្អប្រសើរ និងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិនហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះអាចត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវបានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឱ្យបានល្អព្រោះអាចមានជម្ងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment