ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ ថោះ ប្រចាំឆ្នាំ រការ នព្វស័ក
ក្នុងឆ្នាំនេះជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ
ជាគ្រោះកម្មកាចសាហាវណាស់លោកអ្នកតោងកែកុនប្រើ សេចក្តីពិនិត្យពិច្ឆ័យឱ្យល្អឹតល្អន់បន្តិច
សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឫអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹម ឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់
ឫសេចក្តីស្និទ្ធស្នាលរបស់អ្នកនឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ
អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀតឆ្លាតនិងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាស់ចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយខ្លួនអ្នកត្រូវ
បានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ
ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ
ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់នូវសេចក្តីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។

0 comments:
Post a Comment