ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ ច ប្រចាំឆ្នាំ រការ នព្វស័ក


ទំនាយជោគជតារាសីប្រចាំឆ្នាំ រការ នព្វស័ក សំរាប់អ្នកកើតឆ្នាំ ច



បើជាមនុស្សប្រុសទំនាយថាៈ

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកល្អប្រសើរ និងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិនហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះអាចត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវបានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឱ្យបានល្អព្រោះអាចមានជម្ងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយថាៈ

ក្នុងឆ្នាំនេះជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់លោកអ្នកតោងកែកុនប្រើ សេចក្តីពិនិត្យពិច្ឆ័យឱ្យល្អឹតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឫអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹម ឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឫសេចក្តីស្និទ្ធស្នាលរបស់អ្នកនឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀតឆ្លាតនិងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាស់ចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment