ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ រកា ប្រចាំឆ្នាំ រការ នព្វស័ក
ក្នុងឆ្នាំនេះរាសីរបស់លោកអ្នកមិនសូវបានស្រួលបួលទេ
គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គ ជាញឹកញយក្នុងដំនើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឱ្យមែនទែន
ហើយគួរតាំងចិត្តធ្វើការងារ ឫកិច្ចការយ៉ាងណានោះដោយសេចក្តីឧស្សាហ៍និងស្វាហាប់ខំបំពេញឱ្យបានអង់អាចជានិច្ច។
បើអ្នកធ្វើយ៉ាងនេះទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិចក្នុងរបាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនចាការរៀបចំមងកញលផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នាហើយជួបលាភផលយ៉ាងបន្ទាន់ តេបើទោះជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យាចំពោះផលរបស់អ្នកជានិច្ច នោក្នុងរឿងនេះចូរអ្នកកុំគប្បីខ្លាចឱ្យសោះព្រោះមានគេរងចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការដែលបានពោលនេះអ្នកត្រូវប្រយ័ត្នចំពោះមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពបែបណាក៏ដោយចុះសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសប្រមាណទេព្រោះអាចមានការថ្លោះឫគ្រេចឆ្អឹងដោយប្រកាណាមួយ ឫមានការឈឺថ្កាត់បានដោយងាយ។

0 comments:
Post a Comment