ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ វក ប្រចាំឆ្នាំ រការ នព្វស័ក


ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ វក ប្រចាំឆ្នាំ រការ នព្វស័ក



បើជាមនុស្សប្រុសទំនាយថាៈ

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភ័ក្រ ឫមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកអោយខូចខាតទុនក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវាន់ថ្មី ឫប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយក៏អ្នកគង់នឹងបានសម្រេចក្នុងការងារដែលអ្នកបានតាំងចិត្តទុកដោយសេចក្តីព្យាយាមយ៉ាងប្តូរផ្តាច់។

បើជាមនុស្សស្រីទំនាយថាៈ

ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់មកឱ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលេង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងចង់ប្រកបកាងារអ្វី ឫបើកមុខជំនួញជួញដូរមុខជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីអ្នកដ៏ទៃខ្លាំងពេក ចំពោះរឿងរាប់អានការស្រលាញ់ទុកចិត្តគួរតែប្រយ័ត្នឱ្យមែនទែនហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment