ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ កុរ ប្រចាំឆ្នាំ រការ នព្វស័ក


ទំនាយជោគជតារាសីប្រចាំឆ្នាំ រការ នព្វស័ក សំរាប់អ្នកកើតឆ្នាំ កុរ




បើជាមនុស្សប្រុសទំនាយថាៈ

ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឫត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញប្រែអាជីព ការនេះនឹងបណ្តាជាហេតុអោយមានសេចក្តីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នកនឹងត្រូវមានការស្កៀបរមាស់រង្គោះរង្គើរ បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្តីមួរហ្មងជារឿយៗ មួយវិញទៀតញាតិព័ន្ធ ឫមិត្តភ័ក្រនឹងកើតជាក្តីរង្គាសឫស្យាដល់អ្នកដោយបំពានលើផលល្អ នឹងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះចូរកុំភ្លេចស្មារតីឲ្យសោះ។ បើយ៉ាងហោចណាស់នៅឆ្នាំនេះអ្នកនឹងមានវិបត្តិឈឺថ្កាត់ដោយប្រកាណាមួយមិនខាន។

បើជាមនុស្សស្រីទំនាយថាៈ

ក្នុងឆ្នាំនេះជាឆ្នាំដែលការរៀបមង្គលការរបស់អ្នកនឹងបានផលសម្រេចបំណង យ៉ាងពិតប្រាកដប្រកបទៅដលោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់ជាមួយមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុការបែបនេះទៅនឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីទទួលខុសប្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដលែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្ម នឹង អគ្គីភ័យបំផ្លាញ បើសិនជាមានជម្ងីច្រើនផ្តាសសាយ។

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment