ទំនាយជោគជតារាសី សំរាប់អ្នកកើតឆ្នាំ ជូត ប្រចាំឆ្នាំ រការ នព្វស័ក
ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់មកឱ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលេង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងចង់ប្រកបកាងារអ្វី ឫបើកមុខជំនួញជួញដូរមុខជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីអ្នកដ៏ទៃខ្លាំងពេក ចំពោះរឿងរាប់អានការស្រលាញ់ទុកចិត្តគួរតែប្រយ័ត្នឱ្យមែនទែនហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជាតាត្រូវខាតបង់ឫត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ បើអ្នកចង់ធ្វើអ្វីត្រូវគិតពិចារណាមុខក្រោយឱ្យបានល្អិតល្អន់អោយមែនទែន បើកាលណាភ្លាតស្នៀត អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំលេង ជាត្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀបនិងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អ តបតជាមួយនឹងសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ធូរបន្ថយខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹងហើយពេលក្រោយមានគេជួយឱ្យមានបានទ្រព្យនឹងបានស្តុកស្តម្ភ។

0 comments:
Post a Comment